ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពឆក់កាបូក ចំនួន០៥នាក់។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីឆក់កាបូបនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង ឃុំជ្រៃវៀន និងមួយករណីស្ថិតនៅក្នុងភូមិតាកុច ឃុំស្រង៉ែ មួយទៀតស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិ ការស្រាវជ្រាវ បន្ទាន់ រហូត មានការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់ ។ ក្រោយធ្វើការសាកសួរជនសង្ស័យទាំងពីរខាងលេី ទើបកម្លាំងជំនាញបន្តស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ផ្សេងទៀត។

បច្ចុប្បន្នជនសង្ស័យ ទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ចតុមុខ

