សិល្បៈអន្តរជាតិ៖ ខណៈនេះដំណឹងបែកធ្លាយរឿងរ៉ាវស្នេហារវាងកំពូលតារាចម្រៀងកូរ៉េក្រុម Blackpink នាង Lisa និងកំលោះ Frédéric Arnault ដែលជាមានតំណែងជាថ្នាក់ដឹកនាំមួយរូបរបស់ TAG Heuer ប្រេននាឡិកាប្រណិត កំពុងតែមានការចាប់អារម្មណ៍និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ហ្វេនៗជុំវិញពិភពលោក។

កំលោះសង្ហាដែលដំណឹងបែកធ្លាយបានលើកឡើងថាកំពុងមានទំនាក់ទំនងស្នេហាជាមួយ Lisa មិនត្រឹមតែមានតួនាទីធំប៉ុណ្ណោះទេ តែលោកក៏ជាទាយាទ (កូនប្រុស) របស់លោក Bernard Arnault ស្ថាបនិកអាណាចក្រ LVMH ដែលមានទ្រព្យសម្បត្តិឈរនៅក្នុងលំដាប់ទីមួយពិភពលោក។ អ្នកគាំទ្រនៅប្រទេសកូរ៉េបានចេញមកបញ្ចេញមតិយោបល់ជាច្រើនទាក់ទងទៅនឹងករណីនេះជាពិសេសចំពោះរូបភាពវីដេអូ ដែលត្រូវបានជនអនាមិកលួចថត ហើយទម្លាយចេញមកខាងក្រៅ ដោយក្នុងវីដេអូនោះគេឃើញ Lisa បានផ្អែកស្មាបុរសម្នាក់ ដែលអ្នកបានឃើញអាចសន្មតថាជាអ្នកកំលោះ Frédéric ដែរទេ?


អ្នកបង្ហោះវីដេអូនេះបានសរសេរ Caption ទៀតថា៖ «មិនចង់ជឿសោះថា Lisa កំពុងណាត់ជួបជាមួយនឹងកូនមហាសេដ្ឋីដែលមានជាងគេបំផុតមួយក្នុងពិភពលោក»។
ចំណែកអ្នកលេងបណ្ដាញសង្គមបានឆ្លើយតបចំពោះវីដេអូខាងលើនេះដូចជា៖ «Lisa កំពុងតែប្រើប្រាស់ជីវិតមួយកម្រិតទៀត…បានណាត់គ្នាជាមួយនឹងកូនមហាសេដ្ឋី» «អូហូសង្សាររបស់ Lisa ស្ថិតនៅមួយលំដាប់ទៀត» «កម្រិតរបស់នាងពិតជាអស្ចារ្យណាស់… សង្ឃឹមថានឹងបានណាត់ជួបគ្នាយ៉ាងស្ងប់សុខ» «Lisa អស្ចារ្យណាស់ លំដាប់ទ្រព្យសម្បត្តិរបស់ត្រកូលនេះមានកម្រិតច្រើនមហាសាល»

ក្រោយដំណឹងស្នេហារបស់ Lisa ត្រូវបានបញ្ចេញមកខាងក្រៅ ផលិតកម្ម YG Entertainment ដែលជាជំរករបស់តារាស្រីរូបនេះនៅមិនទាន់ចេញមកឆ្លើយតបឬបដិសេធចំពោះដំណឹងស្នេហារវាង Lisa និង Frédéric Arnault នៅឡើយទេ៕
ប្រភព៖ lifestyleasia, indiatoday

