ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ឈានដល់ការប្រកួតសប្តាហ៍ទី១១ហើយ ដោយឧត្តរមានជ័យ ស្មើសូហ្វីយ៉ា ខណ:បន្ទាយមានជ័យ ឈ្នះបាត់ដំបង។

លទ្ធផលថ្ងៃអង្គារ ទី១១ ខែកក្កដា៖
-ខេត្តឧត្តរមានជ័យ ២-២ សូហ្វីយ៉ាប៉ៃលិន នៅទីលានវិទ្យាល័យ តេជោ សែន សំរោង ​
-ខេត្តបន្ទាយមានជ័យ ២-១ យុវជនខេត្តបាត់ដំបង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន។

កម្មវិធីប្រកួតថ្ងៃពុធ ទី១២ ខែកក្កដា៖
-សមាគមកីឡាខេត្តមណ្ឌលគិរី ប៉ះ ព្រះវិហារ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ផ្សាយផ្ទាល់ BTV NEWS ​
-អធិរាជដំរីឦសាន ខេត្តរតនគិរី ប្រកួតជាមួយ មន្ទីរ អយក ខេត្តសៀមរាប ទីលានបុរីកម្មរ ៤(កាចាញ) ផ្សាយផ្ទាល់ HSC៕

Share.