

ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ឈានដល់ការប្រកួតសប្តាហ៍ទី១១ហើយ ដោយនៅម៉ោង ៣:៣០នាទីរសៀលថ្ងៃពុធ ទី១២ នេះមានចំនួន២គូ លើ២ទីលានផ្សេងគ្នា។
កម្មវិធីប្រកួតថ្ងៃពុធ ទី១២ ខែកក្កដា៖
-សមាគមកីឡាខេត្តមណ្ឌលគិរី ប៉ះ ព្រះវិហារ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ផ្សាយផ្ទាល់ BTV NEWS
-អធិរាជដំរីឦសាន ខេត្តរតនគិរី ប៉ះ មន្ទីរ អយក ខេត្តសៀមរាប ទីលានបុរីកម្មរ ៤(កាចាញ) ផ្សាយផ្ទាល់ HSC។

លទ្ធផលកាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា៖
-ខេត្តឧត្តរមានជ័យ ២-២ សូហ្វីយ៉ាប៉ៃលិន នៅទីលានវិទ្យាល័យ តេជោ សែន សំរោង
-ខេត្តបន្ទាយមានជ័យ ២-១ យុវជនខេត្តបាត់ដំបង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន។
៣ក្រុមមិនទាន់ចាញ់សោះ៖
- ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
- ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
- ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ។
៣ក្រុមមិនទាន់ឈ្នះសោះ៖
- ខេត្តកណ្ដាល ឆ្លងកាត់ ៤ប្រកួត ចាញ់ទាំង ៤ប្រកួត ឈរលេខ ៥ ពូល ខ មាន ០ពិន្ទុ
- ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៤ប្រកួត ស្មើ៣ ចាញ់១ ឈរលេខ៣ ពូល ឃ មាន ៣ពិន្ទុ
- ខេត្តព្រះវិហារ អែហ្វស៊ី ៤ប្រកួត ស្មើ១ ចាញ់៣ ឈរលេខ៤ ពូល ឃ មាន ១ពិន្ទុ៕

