
យោងតាមការបញ្ជាក់របស់លោក Kirsty Coventry រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌របស់ប្រទេសហ្ស៊ីមបាវេ បាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែកក្តដា ឆ្នាំ២០២៣ ថា សហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានដកបម្រាមលើសហព័ន្ធបាល់ទាត់របស់ខ្លួន ចេញពីការជម្រុះក្នុងទ្វីបអាហ្រ្វិក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ខាងមុខ។

ជុំវិញមូលហេតុនៃការព្យួរក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសហ្ស៊ីមបាវេ ចេញពីការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ នេះ ដោយសារតែមានរឿងរ៉ាវផ្ទៃក្នុង និងការលូកដៃពីសំណាក់រដ្ឋាភិបាល នៃប្រទេសហ្ស៊ីមបាវេ ក្នុងទ្វីបអាហ្រ្វិក មួយនេះ។
សូមរលឹកថា កន្លងទៅប្រទេសដែលមានមូលដ្ឋាននៅទ្វីបអាហ្វ្រិក មួយនេះក៏ធ្លាប់ត្រូវបានខកខានការប្រកួតពាន Africa Cup of Nations ឆ្នាំ២០១៩ ផងដែរ ក្រោយរកឃើញពីបទក្លែងបន្លំព័ត៌មាន៕


