ភ្នំពេញ ៖ រថយន្តឡិចសុីស400hមួយគ្រឿងបើកបរល្បឿនលឿនឆ្លងផ្លូវជ្រុលទៅបុកពីទទឹងរថយន្តបែន បណ្តាលឲ្យរងខូចខាតរួញផ្នែកខាងមុខធ្ងន់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តឡិចសុីស400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1492 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ លឿនជ្រុលទៅបុកពីទទឹងរថយន្តបែន ពណ៌ស ម៉ាកហុីយ៉ាន់ដាយ កំពុងបើកពីកើតទៅលិច បណ្តាលឲ្យរងខូចខាតរួញខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហឹតុភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តឡិចសុីសជួយចេញថ្លៃជួសជុលទៅខាងរថយន្តបែនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕


អត្ថបទ៖តាតុងសែនជ័យ

