កំពុងក្លាយជារឿងល្បីនិងមានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជនព្រោះតែ តារាចម្រៀង និង ពិធីការិនីសុភក្ដ្រ កុសុម៉ា បានបញ្ចេញសារសំឡេង និងប្រាប់ថានេះគឺជាវិធីសាស្ត្រចែចង់ស្រីរបស់តារាចម្រៀងល្បី ឆន សុវណ្ណារាជ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ពិធីការិនី សុភក្ត្រ កុសុម៉ា ដែលមួយរយៈចុងក្រោយនេះតែងតែបង្ហាញវត្តមានជាមួយនឹងលោក ឆន សុវណ្ណរាជ ក្នុងកម្មវិធី «ព្យាបាលដំបៅផែនដី» ដែលរៀបចំផ្ដួចផ្ដើមឡើងដោយលោក តាន់ គីមសួរ បានបង្ហោះសំឡេងមួយជាមួយនឹងលោក ឆន សុវណ្ណរាជ ព្រមទាំងសរសេរសំណេរនាំឱ្យមហាជនមានការចាប់អារម្មណ៍សង្ស័យខ្លាំងថា «កើតមកជាស្រីស្អាតមានកន្លងឆាតតាមញ៉ែអ៊ីចឹងហើយ» មិនត្រឹមតែប៉ុណ្ណឹងនៅក្នុងខមមិនខាងក្រោមសំណេរកញ្ញា សុភក្ត្រ កុសុម៉ា ក៏បានបន្ថែមនូវពាក្យពេចន៍ដែលធ្វើឱ្យអ្នកសារព័ត៌មានអាចចាប់ជ្រុងបានទៀតថា «អុញនោះឆនសុវណ្ណរាជឆាតច្រៀងញ៉ែកុសុម៉ាទាំងកណ្តាលយប់ស្ងាត់ច្រងំ»។ ប៉ុណ្ណឹងមិនទាន់អស់ចិត្តកញ្ញាបានចេញមកសរសេរច្បាស់ៗថា «ហេតុតែគាត់ជាតារាចម្រៀង សូម្បីតែឆាតញ៉ែយើងក៏ច្រៀងដែរ»។

សារសំឡេងដែលកញ្ញា បានទម្លាយមកខាងក្រៅនេះគឺជាសំឡេងច្រៀងរបស់លោកឆន សុវណ្ណរាជ បានផ្ញើមកកញ្ញា តែនៅក្នុងក៏មានពាក្យសន្ទនាដែលសរសេរជាអក្សរដែរ ដោយលោក ឆន សុវណ្ណារាជបានសរសេរថា «នោះ នោះ វីវរហើយយើង» ព្រមជាមួយនឹងរូបសើច ខណៈដែលអ្នកនាងបានតបជាអក្សរវិញថា «មកចឹងៗអ្នកណាមិនលង់ ហាហា ផុសឱ្យផ្អើលមួយសិន»។ សម្រាប់សារជាសំឡេងដែល សុភក្ត្រ កុសុម៉ា ទម្លាយនោះគឺជាសំឡេងច្រៀងបទចម្រៀងរបស់លោក ឆន សុវណ្ណរាជបានផ្ញើមកកាន់អ្នកនាង ដែលអត្ថន័យគឺបញ្ជាក់ពីស្នេហាអាថ៌កំបាំង និងបទល្បីអមតៈ «មិនស្រលាញ់អូនមិនបាន» ដកស្រង់ពីរឿងល្បី «ស្នេហាបួនដួង F4»។

យ៉ាងណាមិញទំនាក់ទំនងរវាងតារាល្បីទាំងពីរដួងខាងលើនេះនៅមិនទាន់អាចនិយាយបានថាជាស្នេហាឬគ្រាន់តែជាការផុសលេងសើចរវាងមិត្តភក្តិជិតស្និទ្ធិនៅឡើយទេព្រោះសាមីខ្លួនកញ្ញា សុភក្ត្រ កុសុម៉ា បានចេញមកឆ្លើយឆ្លងជាមួយនឹងហ្វេនៗដែលចូលមកអបអរសាទរនិងបង្អាប់អ្នកនាងចំពោះបញ្ហានេះលក្ខណៈលេងសើចប៉ុណ្ណោះ។
អ្នកគាំទ្រមួយភាគធំបានយល់ឃើញថាកសារផុសខាងលើដែលអ្នកនាង សុភក្ត្រ កុសុម៉ា បានទម្លាយចេញមកនេះ គឺគ្រាន់តែជាលក្ខណៈលេងសើចមិនមែនជាការពិតនោះទេ ព្រោះបើស្នេហាពិតមែននោះតារាមិនងាយនឹងបញ្ចេញជាសាធារណៈបែបនេះនោះទេ ទោះជាបទនោះមានអត្ថន័យបែបលាក់បាំងការពិតចំពោះទំនាក់ទំនងស្នេហាក្ដី ម្យ៉ាងវិញទៀតតារាល្បីៗទាំងពីរ គឺជាអ្នកមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈច្រើនឆ្នាំ ទំនាក់ទំនងការស្រលាញ់រាប់អានគ្នាក៏មានលក្ខណៈស្និទ្ធិស្នាលខ្លាំងប្រៀបដូចជាបងប្អូនទើបហ៊ានលេងសើចដូច្នេះ៕
ទស្សនាវីដេអូដែលកញ្ញា សុភក្ត្រ កុសុម៉ា ទម្លាយវិធីសាស្ត្រញ៉ែរបស់លោក ឆន សុវណ្ណារាជ ៖

