បាត់ដំបង៖ សមត្ថកិច្ចរឹបអួសម៉ាទឹកកកជិត២គីឡូក្រាម និងឃាត់ខ្លួនបានមេក្លោងជួញដូរគ្រឿងញៀនម្នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបក្នុងភូមិសាស្ត្រស្រុកសង្កែ។

យុទ្ធនាការបង្ក្រាបក្នុងសំណុំរឿងជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសាលាត្រាវ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះហង់ សុផល ហៅគួយ និងហៅ ដាល់ ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ ឃុំកន្លែងកើតហេតុខាងលើ។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ICE ដែលកម្លាំងបង្ក្រាបរឹបអូសបានសរុបចំនួន ១៩ថង់ ទម្ងន់ ១៥៤៥,៧៥ក្រាម ព្រមទាំងទូរស័ព្ទដៃចាស់ចំនួនមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង័្សយ រួមទាំងវត្ថុតាងត្រូវកម្លាំងនគរបាលជំនាញកំពុងធ្វើការសាកសួរ និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសតាមច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Share.