ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គម បានរិះគន់យ៉ាងសន្ធាប់ទៅលើទង្វើរបស់ក្រុមអង្គរក្សដែលជិះម៉ូតូអមរថយន្តមេតាមផ្លូវ ហើយស្រាប់តែចុះពីលើម៉ូតូទៅធាក់គេឯងដែលកំពុងធ្វើដំណើរយ៉ាងកំរោល។ ក្រុមអង្គរក្សទាំងនោះ មានគូនកន៤នាក់ និងបានធ្វើសកម្មភាពខណៈកំពុងជិះតាមរថយន្ត Rolls Royce មួយគ្រឿងដែលទំនងជារថយន្តមេកើយ។ មហាជនបានរិះគន់ថាមេកើយនោះមិនចេះប្រដៅកូនចៅ។
ការអះអាងជាបឋម បានឱ្យដឹងថា ក្រុមអង្គរក្សទាំងនោះ ធាក់គេធាក់ឯងផ្អើលអស់មហាជន ក៏ព្រោះពួកគេខឹងជិះតាមរថយន្តចៅហ្វាយមិនទាន់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានគម្រាមវាយអ្នកដំណើរផ្សេងទៀតផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា នៅតាមបណ្ដោយផ្លូវលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងត្រូវបានចែកផ្សាយពេញបណ្ដាញសង្គម៕




អត្ថបទ៖ តាតុងសែនជ័យ

