
ខេត្តមណ្ឌលគិរី រកបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ខណ:សៀមរាប រកបាន ៣ពិន្ទុបន្ថែម ក្រោយឈ្នះ ខេត្តរតន:គិរី ក្នុងការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី១១ នៅរសៀលនេះ។
នេះជាលទ្ធផលប្រកួតថ្ងៃពុធ ទី១២ ខែកក្កដា សប្តាហ៍ទី១១៖
- សមាគមកីឡាខេត្តមណ្ឌលគិរី ២-១ ព្រះវិហារ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ
- អធិរាជដំរីឦសាន ខេត្តរតនគិរី ០-៣ មន្ទីរ អយក ខេត្តសៀមរាប ទីលានបុរីកម្មរ ៤(កាចាញ)
ដូចនេះ ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ មាន ៦ពិន្ទុ ខណ:ខេត្តព្រះវិហារ អែហ្វស៊ី ៥ប្រកួត ស្មើ១ ចាញ់៤ មាន ១ពិន្ទុ ដោយឡែក ខេត្តសៀមរាប រកបាន ៣ពិន្ទុបន្ថែម ៥ប្រកួត ឈ្នះ២ ស្មើ១ ចាញ់២ មាន ៧ពិន្ទុ ក្រោយចប់សប្ដាហ៍ទី១១។
លទ្ធផលកាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា សប្តាហ៍ទី១១៖
- ខេត្តឧត្តរមានជ័យ ២-២ សូហ្វីយ៉ាប៉ៃលិន នៅទីលានវិទ្យាល័យ តេជោ សែន សំរោង
- ខេត្តបន្ទាយមានជ័យ ២-១ យុវជនខេត្តបាត់ដំបង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
៣ក្រុមមិនទាន់ចាញ់សោះមានដូចខាងក្រោម គិតត្រឹមសប្ដាហ៍ទី១០៖
ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ៕


