
បញ្ចប់សប្តាហ៍ទី១១ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) កណ្ដាល និងព្រះវិហារ ជាក្រុមមិនទាន់ស្គាល់ជ័យជម្នះសោះខណ:កំពង់ធំ, ត្បូងឃ្មំ និងភ្នំពេញហ្គាឡាក់ស៊ី មិនទាន់ចាញ់សោះ។
ខាងក្រោមនេះក្រុមមិនទាន់ឈ្នះសោះ គិតត្រឹមសប្តាហ៍ទី១១៖
ខេត្តកណ្ដាល ឆ្លងកាត់ ៤ប្រកួត ចាញ់ទាំង ៤ប្រកួត ឈរលេខ ៥ ពូល ខ មាន ០ពិន្ទុ
ខេត្តព្រះវិហារ អែហ្វស៊ី ៥ប្រកួត ស្មើ១ ចាញ់៤ ឈរលេខ៤ ពូល ឃ មាន ១ពិន្ទុ


ខាងក្រោមនេះក្រុមមិនទាន់ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១១៖
ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
ដោយឡែកខេត្តមណ្ឌលគិរី រកបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ខណ:សៀមរាប រកបាន ៣ពិន្ទុបន្ថែម ក្រោយឈ្នះ ខេត្តរតន:គិរី ក្នុងការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី១១ នៅរសៀលនេះ។
ដូចនេះ មណ្ឌលគិរី ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ មាន ៦ពិន្ទុ ខណ:ខេត្តព្រះវិហារ អែហ្វស៊ី ៥ប្រកួត ស្មើ១ ចាញ់៤ មាន ១ពិន្ទុ ដោយឡែក ខេត្តសៀមរាប រកបាន ៣ពិន្ទុបន្ថែម ៥ប្រកួត ឈ្នះ២ ស្មើ១ ចាញ់២ មាន ៧ពិន្ទុ ក្រោយចប់សប្ដាហ៍ទី១១។
លទ្ធផលកាលពីថ្ងៃអង្គារ ទី១១-១២ ខែកក្កដា សប្តាហ៍ទី១១៖


