បញ្ចប់សប្ដាហ៍ទី១១ នៃ ពានរង្វាន់សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី១៧ ឆ្នាំ២០២៣-២០២៤ ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយ​មានជ័យ និង​ខេត្តកំពង់ធំ បន្ត​ឈរ​កំពូល​តារាង។

ខណ:ខេត្តមណ្ឌលគិរី រក​បាន​ជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ក្នុង​លទ្ធផល ២-១ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ មាន ៦ពិន្ទុ ខណ:ខេត្តព្រះវិហារ អែហ្វស៊ី ៥ប្រកួត ស្មើ១ ចាញ់៤ មាន ១ពិន្ទុ។

ខាង​ក្រោម​នេះ​គឺ​ជា​តារាងចំណាត់​ថ្នាក់​ក្រុម​ទាំង ២០ ក្នុងពានរង្វាន់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន៖

ខាងក្រោមនេះក្រុមមិនទាន់ឈ្នះសោះ គិតត្រឹមសប្តាហ៍ទី១១

ខេត្តកណ្ដាល ឆ្លងកាត់ ៤ប្រកួត ចាញ់​ទាំង ៤ប្រកួត ឈរលេខ ៥ ពូល ខ មាន ០ពិន្ទុ
ខេត្តព្រះវិហារ អែហ្វស៊ី ៥ប្រកួត ស្មើ១ ចាញ់៤ ឈរលេខ៤ ពូល ឃ មាន ១ពិន្ទុ

ខាងក្រោម​នេះក្រុមមិនទាន់ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១១

ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ៕

លទ្ធផលបញ្ជប់សប្ដាហ៍ទី១១

Share.