ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់០៣ តាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ គុយ សុខលី ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០៦កញ្ចប់ ,ទូរស័ព្ទដៃចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.