
បញ្ចប់សប្ដាហ៍ទី១១ នៃ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ មាន ៤ប្រកួត ក្រុមទាំងអស់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកចំនួន ១៣គ្រាប់ ខណ:គ្រាប់បាល់សរុបមានការកើនឡើងចំនួន ១៨០គ្រាប់ ក្នុងចំណោមប្រកួតសរុបចំនួន ៤៨លើក។
ដោយបញ្ចប់ការប្រកួត សប្ដាហ៍ទី១១ នេះចំនួនអ្នកគាំទ្រតាមទីលានទាំង ២០ទីតាំងផ្សេងគ្នា ក្នុងពានរង្វាន់ Hun Sen Cup មានការកើនឡើងជាង ៣ម៉ឺននាក់៖
១. ទីលាន វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន មេមត់ លេងបាន ៣ប្រកួត មានចំនួន ៥៧៤៨នាក់
២. ទីលាន ឈើត៉ំ ខេត្តពោធិសាត់ លេងបាន ២ប្រកួត មានចំនួន ៣៧២០នាក់
៣. ទីលាន តេជោ សែន សំរោង លេងបាន ៣ប្រកួត មានចំនួន ២៥៧៨នាក់
៤. ទីលាន វិទ្យាល័យ កំពង់ធំ លេងបាន ២ប្រកួត មានចំនួន ២៣៧០នាក់
៥. ទីលាន បុរីកម្មករ៤ លេងបាន ៣ប្រកួត មានចំនួន ២១០០នាក់
៦. ទីលាន អនុវិទ្យល័យ សម្តេចឪ លេងបាន ៣ប្រកួត មានចំនួន ១៨៥៧នាក់
៧. ទីលាន បឋមសិក្សា ហ៊ុនសែន សែនមនោរម្យ លេងបាន ២ប្រកួត មានចំនួន ១៨០០នាក់
៨. ទីលាន វិទ្យាល័យកំពង់ស្ពឺ លេងបាន ៣ប្រកួត មានចំនួន ១៤២៣នាក់
៩. ទីលាន វិទ្យល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន លេងបាន ២ប្រកួត មានចំនួន ១២៨៨នាក់
១០. ទីលាន វិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ លេងបាន ៣ប្រកួត មានចំនួន ១១១៧នាក់
១១. ទីលាន វិទ្យាល័យ ហ៊ុនសែន ខ្លាកូន លេងបាន ៣ប្រកួត មានចំនួន ៨៦៥នាក់
១២. ទីលាន វិទ្យាល័យ ហ៊ុនសែន ស្វាយរៀង លេងបាន ៣ប្រកួត មានចំនួន ៧៦៩នាក់
១៣. ទីលាន វិទ្យាល័យ ព្រះរាជសម្ភារ លេងបាន ២ប្រកួត មានចំនួន ៤៥នាក់
១៤. កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) លេងបាន ២ប្រកួត មានចំនួន ៧០៧នាក់
១៥. ទីលាន វិទ្យាល័យព្រះសីហនុ លេងបាន ២ប្រកួត មានចំនួន ៦៩០នាក់
១៦. ទីលាន វិទ្យល័យ នេត យ៉ុង លេងបាន ២ប្រកួត មានចំនួន ៦៥០នាក់
១៧. ទីលាន វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច លេងបាន ២ប្រកួត មានចំនួន ៦៧០នាក់
១៨. កីឡដ្ឋានកែប លេងបាន ២ប្រកួត មានចំនួន ៥៦២នាក់
១៩. ទីលាន វិទ្យាល័យច្បារអំពៅ លេងបាន ២ប្រកួត មានចំនួន ៣៩៥នាក់
២០. ទីលាន វិទ្យាល័យទេពប្រណម្យ លេងបាន ២ប្រកួត មានចំនួន ៣៥០នាក់
ដោយឡែកក្រោយបញ្ចប់សប្ដាហ៍ទី១១ ក្រុមភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ជាក្រុមឈរកំពូលតារាង។ ខណ:ខេត្តមណ្ឌលគិរី រកបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ក្នុងលទ្ធផល ២-១ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ មាន ៦ពិន្ទុ៕


