ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានចាប់បញ្ជូនជនសង្ស័យប្រុសស្រី៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីដេញវាយកាប់គ្នាបណ្តាលឲ្យមានអ្នករងរបួស។

ការចាប់ខ្លួនក្រុមក្មេងទំនើងនេះធ្វើឡើង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២ៈ៣០នាទី បន្ទាប់ពីក្រុមជនសង្ស័យទាំង៦នាក់ ក្នុងនោះមានស្រីចំនួន០២នាក់ បានយកកាំបិតផ្គាក់ដេញវាយកាប់គ្នានៅផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤:៥០នាទីទៀបភ្លឺ។

នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន ចំនួនពីរគ្រឿង មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ តាកែវ១ Y-៩៥៤៦, មួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១P-៥៨៥៣។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបម្តតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

