ព្រះសីហនុ៖ ពិតជាសំណាងណាស់ ទារកតូចម្នាក់ បានរួចផុតពីគ្រោះថ្នាក់ ខណៈម្តាយឪពុករងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងរថយន្ត នាវេលាម៉ោងជាង៥ល្ងាថ្ងៃទី១៣កក្កដា២០២៣នេះ នៅចំណោតរ៉ា សង្កាត់៣ ក្រុងព្រះសីហនុ។

តាមប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើយហេតុ កើតហេតុ មានរថយន្តដឹកសំរាមក្រុមហ៊ុន KSWM ពណ៍ខៀវមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅទីលាន ចៃដន្យមកដល់ត្រង់ចំណុចបំបែកកែងរ៉ាស្រាប់តែមានរថយន្ត ដឹកទឹកសុទ្ធមួយគ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ.2BE 8029 ក្នុងទិសដៅពីត្បូងទៅជើង បានដាច់ហ្វ្រាំងពេលចុះពីចំណោតស្ថានីយប្រេងតូតាល់ ជ្រុលបុករថយន្តដឹកសំរាម គៀបតៃកុងរថយន្តដឹកទឹកសុទ្ធនៅក្នុងកាប៊ីនរបួសធ្ងន់ ជាមួយនឹងប្រពន្ធកូននៅក្នុងនោះ តែសំណាងល្អកូនតូចមិនមានគ្រោះថ្នាក់អ្វីនោះទេ។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តទៅតាមនីតិវិធី៕


អត្ថបទ៖ ព្រះសីហនុ

