
ខេត្តមណ្ឌលគិរី រកបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ក្នុងលទ្ធផល ២-១ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ កាលពីថ្ងៃទី១២ កក្កដា ក្នុងការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ក្រោយបញ្ចប់សប្តាហ៍ទី១១។
ដូចនេះ ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ មាន ៦ពិន្ទុ។ លទ្ធផល ៥ប្រកួតកន្លងមករបស់សមាគមកីឡាខេត្តមណ្ឌលគិរី មានដូចខាងក្រោម៖
ប្រកួតទី១៖ ស្មើជាមួយព្រះវិហារ អេហ្វស៊ី ក្នុងលទ្ធផល ២-២ សប្ដាហ៍ទិ២ នៅថ្ងៃទី០៥ ខែមេសា នៅទីលានវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ
ប្រកួតទី២៖ ស្មើជាមួយសៀមរាប ក្នុងលទ្ធផល ២-២ សប្ដាហ៍ទី៣ នៅថ្ងៃទី២៦ ខែមេសា នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ
ប្រកួតទី៣៖ ស្មើជាមួយអធិរាជដំរីឦសាន ខេត្តរតនគិរី ក្នុងលទ្ធផល ១-១ សប្ដាហ៍ទី៥ នៅថ្ងៃទី៣១ ខែឧសភា នៅទីលានបុរីកម្មករ៤ (កាចាញ)
ប្រកួតទី៤៖ ចាញ់ក្លិបបាល់ទាត់សន្តិភាព ខេត្តកមពង់ធំ ក្នុងលទ្ធផល ៣-០ សប្ដាហ៍ទី៩ នៅថ្ងៃទី០៥ ខែកក្កដា នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ
ប្រកួតទី៥៖ ឈ្នះព្រះវិហារ អេហ្វស៊ី ក្នុងលទ្ធផល ២-១ សប្ដាហ៍ទី១០ នៅថ្ងៃទី១២ ខែកក្កដា នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ
បញ្ជាក់៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ និង=ខេត្តមណ្ឌលគិរី ទើបប្រកួតបានត្រឹមសប្ដាហ៍ទី១០ប៉ុណ្ណេះ ដោយនៅសប្ដាហ៍ទី៩ បានលើកមកប្រកួតនៅសប្ដាហ៍ទី១០៕


