សិល្បៈ​ជាតិ៖ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ តារា​ចម្រៀង​ដែល​មិន​ទាន់​រក​ទ្រនំ​ឃើញ​ យឿន សូត​អនុស្សាវរីយ៍​ បាន​ចេញ​មក​បង្ហោះ​រូប​ថត​តារា​ចម្រៀង​ស្រករ​ក្រោយ​គឺ​ លោក នាង ដាវីន ភ្ជាប់​ជាមួយ​សំណេរ​ខ្លី​ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​និង​យល់​ច្រឡំ​ថា​លោក​ អាច​នឹង​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្សមាស​ខាង​លើ​។ ប៉ុន្តែ​ៗ​ភ្លាម​នោះ​សាមី​ខ្លួន​ លោក​អនុស្សាវរីយ៍​ បាន​ប្រញាប់​ចេញ​មក​បកស្រាយ​ ស្រាយ​មន្ទិល និង​ចម្ងល់​អ្នក​គាំទ្រ​ភ្លាម​ៗ​វិញ​​ផង​ដែរ​។

សូម​អាន​៖ នាង ដាវីន​ ​ហៅ​ ស៊ឹម ច័ន្ទពន្លឺ បងប្រុស​ល្អ​ពេញ​មាត់​ ព្រោះ​រំភើប​នឹង​ទឹក​ចិត្តលូក​ដៃ​មក​ជួយ​ទាំង​មិន​បាន​សុំ

សំណេរ​ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​នោះ​ដោយ​សារ​តែ​ម្ចាស់​បទ​ «មួយ​កំប៉ុង​ពីរ​កំប៉ុង​» បាន​សរសេរ​រៀប​រាប់​ថា​ដូច្នេះ៖ «អរគុណ​អាប្អូនប្រុស​ Mrr Vin​ ​មាន​តែ​ប្អូន​ទេ​ដែល​ធ្វើ​បែប​នេះ​ដាក់​បង​ ​នៅ​ ​ ​ធ្វើ​ឲ្យ​បង​ចាំ​មិន​ភ្លេច​​»​។

ការដែល​លោក​បញ្ចេញ​សំណេ​រខ្លី​ ភ្ជាប់​រូប​ថត​លោក​ នាង ដាវីន ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​កាត់​ន័យ​ថា​ប្រហែល​ជា​តារា​ចម្រៀង​រូប​នេះ​មាន​បញ្ហា​អាក់អន់​ស្រពន់​ចំពោះ​គ្នា​ដោយ​សារ​បញ្ហា​ណាមួយ​ហើយ​ក៏​ដឹង​។ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បែរ​ជា​យល់​ថា​អ្នក​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​គ្នា​ហើយ​ប្រហែល​ជា​​កំពុង​ឈ្លោះ​គ្នា​ទើប​អនុស្សាវរីយ៍​ចេញ​មក​ទម្លាយ​បែប​នេះ​។

បន្ទាប់​ពី​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ងឿង​ឆ្ងល់​ និង​ទស្សន៍​ទាយ​ផ្សេងៗ​គ្នា​ អនុស្សាវរីយ៍​បាន​ចេញ​មក​បញ្ជាក់​តប​ចំពោះ​ចម្ងល់​នោះ​ដោយ​ខ្លី​ថា​ តាម​ពិត​លោក​អត់​មាន​បញ្ហា​អីជាមួយ​គ្នា​ទេ​ ហើយ​ការ​ដែល​លោក​ផុស​បែប​នេះ​ គឺ​លោក​ចង់​សរសើរ​ចំពោះ​លោក​ នាង​ ដាវីន តែ​ប៉ុណ្ណោះ​ ដោយលោក​បញ្ជាក់​ខ្លី​ថា​៖ «ខ្ញុំ​សរសើរ​ប្អូន​គាត់​មាន​ទឹក​ចិត្ត​ល្អ​ហ្នឹង​ណា និង​ អត់មាន​អីទេ ប្អូន​គាត់​ល្អ​ជាមួយ​ខ្ញុំ​តើស​»

Share.