សិល្បៈ​ជាតិ​ ៖ ក្រោយ​ចប់​ការ​ប្រកួត​ពី​វេទិកា​អន្តរជាតិ ​Miss​ Supranational​ ស្រាប់​តែ​កញ្ញា​ លីវ​ ជីលី​ ប្រកាស​ដំណឹង​មិន​សប្បាយ​ចិត្ត​ឱ្យ​អ្នកគាំទ្រ​បាន​ដឹង​ថា​ កញ្ញា​បាន​ប្រហែស​ឱ្យ​ចោរ​​លួច​លុយ​រហូត​ដល់​ ១០០០​ ដុល្លារ​ ដែល​ថ្លៃ​សម្រាប់​ទុក​បង់​វ៉ាលី​និង​ត្រូវ​លួច​បាន​ទាំង​ឆ្នាំង​សាក​ទូរស័ព្ទ​របស់​នាង​ទៀត​។ ខណៈ​ការ​ប្រកាស​ដំណឹង​នេះ​ កញ្ញា​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​នៅ​ឡើយ​។

Miss​ SupraCambodia​ រូបនេះ​បាន​បង្ហោះ​សារ​រៀបរាប់​ថា​ ៖ «​ថ្ងៃនេះ​ ជា​ថ្ងៃ​ស៊យ​របស់​ខ្ញុំ​ បាត់​លុយ​ 1000$ ​ថា​ទុក​បង់​វ៉ាលី​ ឥឡូវ​មាន​គេ​លួច​យក​ ថែម​ទាំង​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ខ្ញុំ​ទៀត​ (អនុស្សាវរីយ៍​ដ៏​អាក្រក់​)»។

សូម​ជម្រាប​ថា​ បន្ទាប់​ពី​ចូល​រួម​ប្រកួត​ Miss​ Supranational​ នៅ​ប្រទេស​ប៉ូឡូញ​ដែល​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ព្រឹក​ថ្ងៃទី​ ១៥​ ខែ​កក្កដា​ ឆ្នាំ​ ២០២៣​នេះ​ ទោះ​ជា​កញ្ញា ​លីវ​ ជីលី​ មិន​បាន​ជោគជ័យ​ចូល​ដល់​វគ្គ​កំពូល​ណា​មួយ​ក៏​ដោយ​ ក៏​កញ្ញា​បាន​ប្រឹងប្រែង​បង្ហាញ​សមត្ថភាព​អស់​ពី​កម្លាំង​កាយ​ចិត្ត​ផង​ដែរ​។

ដោយែឡក​ Miss ​Supranational​ នៅ​ក្នុង​ឆ្នាំ​ ២០២៣​នេះ​ ក៏​បាន​រក​ឃើញ​ហើយ​ដែរ​ គឺ​បាន​ទៅ​លើ​កញ្ញា​ Andrea​ Aguilera​ ជា​ Miss​ Supranational​ Ecuador​ ជា​និស្សិត​ផ្នែក​ធុរកិច្ច​អន្តរជាតិ ​មាន​វ័យ​ ២២​ ឆ្នាំ​៕

Share.