
ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ថៃ បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ក្រោយឈ្នះវៀតណាម ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៥ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya។
២គ្រាប់ជ័យជម្នះរបស់ U-19 នារីថៃ ស៊ុតបញ្ចូលទីដោយកីឡាការិនី Supaporn Intharaprasit នាទី៦៩ និង Thanchanok Chansri នៅនាទី៧២ ខណ:១គ្រាប់របស់វៀតណាម ស៊ុតដោយ Ly Linh Trang នៅនាទី ៧៥។

ដោយឡែក U-19 នារីកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ៖
- ប្រកួតទី១ ឈ្នះឡាវ ក្នុងលទ្ធផល ២-១ ជំនួបបើកឆាកនៅកីឡដ្ឋាន Gelora Sriwijaya កាលពីថ្ងៃទី០៥ កក្កដា
- ប្រកួតទី២ បានបន្តយកឈ្នះទីម័រខាងកើត ក្នុងលទ្ធផល ១-០ នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya
- ប្រកួតទី៣ ចាញ់ក្រុមនារី ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥-០ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya៕

