ភ្នំពេញ ៖ ទីតាំងស្តុក លក់សម្ភារៈ គ្រឿងសំណង់ចិនមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច អាជ្ញាធរចេញទៅអន្តរាគមន៍ភ្លាមៗ។ហេតុការគ្រោះអគ្គិភ័យនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវហាណូយ ទល់មុខក្លោងទ្វារវត្តសំរោងអណ្តែត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា ខណៈដែលទីតាំងខាងលើ មិនទាន់បើកទ្វារលក់ដូរផង ស្រាប់តែមានផ្សែង ភ្លើងឆាបឆេះ ផ្នែកខាងក្នុង ដោយសារទុស្សេចរន្តអគ្គសនី បង្កឲ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ។

គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតសម្ភារៈអស់មួយចំនួនធំ ហើយភ្លើងរលត់ទៅវិញនៅវេលាម៉ោង៦និង ១០នាទីព្រឹកថ្ងៃដដែល បន្ទាប់ពីមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ៕

អត្ថបទ៖វិច្ឆិកា

Share.