ភ្នំពេញ ៖ ទីតាំងស្តុកលក់សម្ភារៈ គ្រឿងសំណង់ចិនមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ផ្អើលសមត្ថកិច្ច អាជ្ញាធរ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវហាណូយ ទល់មុខក្លោងទ្វារវត្តសំរោងអណ្តែត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋ ខណៈទីតាំងខាងលើមិនទាន់បើកទ្វារលក់ដូរផង ស្រាប់តែមានផ្សែងភ្លើងឆាបឆេះ ផ្នែកខាងក្នុងបង្កការភ្ញាក់ផ្អើលដល់កម្លាំងអាជ្ញាធររថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗ។

គ្រោះអគ្គិភ័យខាងលើ បណ្តាលឲ្យខូចខាតសម្ភារៈអស់មួយចំនួនធំ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែល។

អត្ថបទ៖ ទូច វិច្ឆិកា

Share.