សិល្បៈ​ជាតិ​៖​ នៅ​ទី​បំផុត​តារា​ចម្រៀង​ នាង​ ដាវីន​ ព្រម​បើក​បង្ហាញ​មុខ​ស្រី​ស្អាត​ដែល​ជា​គូ​ស្នេហ៍​ឱ្យ​មហាជន​បាន​ស្គាល់​ហើយ​ បន្ទាប់​លោក​និង​ស្រី​ស្អាត​រូប​នេះ​មាន​ទំនាក់​ទំនង​បែប​ Private​ អស់​រយៈ​ពេល​ ២​ ឆ្នាំ​។​

ស្រប​ពេល​គម្រប់​ខួប​ ២​ឆ្នាំ​នៃ​ចំណង​ស្នេហា​ផ្អែមល្ហែម​របស់​អ្នក​ទាំង​ពីរ​ លោក​ នាង​ ដាវីន​ បាន​បង្ហោះ​សារ​យ៉ាង​វែង​​អន្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​ធ្វើ​ឱ្យ​អ្នក​អាន​រួច​ហើយ​លើស​ជាតិ​ស្ករ​បាន​។​

លោក ​នាង ​ដាវីន​ រៀប​រាប់​ថា​ ៖ «​អរគុណ​ដែល​ព្រម​ទទួល​យក​អ្វី​ដែល​ជា​ខ្ញុំ ​មិន​ថា​ថ្ងៃ​ខាង​មុខ​មាន​ឧបសគ្គ​អ្វី​ទេ​យើង​តស៊ូ​ជាមួយ​គ្នា​ទៀត​ណា​ ពេល​វេលា​ដែល​យើង​ទាំង​ពី​ទន្ទឹង​រង់ចាំ​ជា​យូរ​ណាស់​មក​ហើយ​អូន​ អូន​បាន​បំពេញ​​ក្តី​ស្រមៃ​បង​ច្រើន​ណាស់ ឥឡូវ​បង​គិត​ថា​គួរ​តែ​បំពេញ​នូវ​​ក្តី​ស្រមៃ​ឱ្យ​អូន​វិញ​ម្តង​ហើយ​ ❤️ អរគុណ​ដែល​អូន​តែងតែ​យល់​ពី​បង​ យល់​ពី​ការងារ​របស់​បង​ អូន​តែងតែ​លើក​ទឹក​ចិត្ត​បង​ ទ្រាំ​ពិបាក​ជាមួយ​បង​ អូន​ព្រម​ដើរ​ផ្លូវ​ជាមួយ​បង​ទាំង​ដែល​ដឹង​ថា​បង​គ្មាន​អ្វី​ទាំង​អស់​ តើ​អូន​ចាំ​បាន​ទេ​បង​ធ្លាប់​សួរ​អូន​ថា ​… បង​ក្រ​ណាស់​ ហើយ​បង​មិន​ទាន់​មាន​ការងារ​អ្វី​ច្បាស់​នោះ​ទេ​ បង​មាន​បន្ទុក​ជាមួយ​គ្រួសារ​ បង​គ្មាន​អ្វី​ហ៊ឺហា​ដូច​គេ​ឡើយ​ «​គាត់​ថា​អ្វី​ក៏​អូន​ទទួល​​យក​បាន​ដែរ​អោយ​តែ​ជា​បង​» រាល់​ពេល​ដែល​ខ្ញុំ​ជួប​បញ្ហា​ គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា​ទ្រាំ​បន្តិច​ទៅ​បង​ បង​ជា​មនុស្ស​ពូកែ​តិច​ទៀត​បង​ធ្វើ​បាន​ហើយ​ អូន​លើក​ទឹក​បង​បែប​នេះ​រហូត​ តាំង​ពី​បង​នៅ​ចំណុច​សូន្យ រហូត​បាន​មក​ដល់​ចំនុច​មួយ​ដែល​ល្អ​ប្រសើរ​ ហើយ​អូន​បាន​ធ្វើ​អោយ​បង​បាន​ចាកចេញ​ពី​ក្តី​ស្រមៃ​​ដ៏​ធំ​របស់​បង​ »។

កំឡោះ​កំពូល​ញញឹម​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ៖ «ការ​ខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្អូន​ៗ​នឹង​គ្រួសារ​ ជីវិត​កូន​ដែល​កំព្រា​ឪពុក​ទាំង​២​នាក់​ ពួក​ខ្ញុំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​មិន​ខ្លាច​ការ​នឿយហត់​ព្រោះ​តែ​ចង់​អោយ​ខ្លួន​មាន​ជីវភាព​ធូរធារ​ លើក​ទឹក​ចិត្ត​អោយ​គ្នា​ម្នាក់​ម្តង​ៗ​ ពេល​ដែល​ហត់​ខ្លាំង​ពួក​ខ្ញុំ​តែង​សួរ​គ្នា​ថា​ «​ហត់​អត់​ធ្វើ​ការ​ថ្ងៃ​នេះ​»​ហើយ​ញញឹម​ដាក់​គ្នា​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ យើង​តស៊ូ​លំបាក​ស្ទើរ​តែ​គ្រប់​បញ្ហា​មាន​ ផ្អែម​ ល្វីង​ ជូរចត់​ ពេល​ខ្លះ​យ៉ាង​ឈ្លោះ​គ្នា​ខ្លាំង តែ​យើង​មិន​ដែល​គិត​ថា​បោះបង់​ចោល​គ្នា​ទេ​ ហើយ​ក៏​និយាយ​សុំទោស​រៀង​ខ្លួន​ ។ រយៈពេល​២​ឆ្នាំ​នេះ​អូន​បាន​បង្ហាញ​អោយ​បង​ឃើញ​ថា​អូន​ពិត​ជា​មនុស្ស​ស្រី​ដែល​ល្អ​ណាស់​សម្រាប់​បង​ អរគុណ​រឿង​ល្អ​ៗ​ដែល​យើង​បាន​បំពេញ​អោយ​គ្នា​កន្លង​មក​ អរគុណ​ណា​អូន​ លីម​ សុឆ​យី Ahh ​Meaw​ ❤️បង​ស្រឡាញ់​អូន​ខ្លាំង​ណាស់​»​។

ក្រោយ​ការ​បើក​ចំហ​ពី​ទំនាក់ទំនង​ស្នេហា​នេះ​រួច​មក​ មហាជនបានដឹងថា ការ​ពិត​គូ​ស្នេហ៍​របស់​លោក​ នាង​ ដាវីន​ គឺជាស្រីស្អាតលក់ផលិតថែរក្សាសម្រស់នៅលើអនឡាញន៍ ហើយ​មហាជន​ជា​ច្រើននាក់​បាន​ចូល​រួម​អបអរ​ចំពោះ​ លោក នាង​ ដាវីន និង​មានអ្នក​​ខ្លះ​ទៀត​បាន​ជូនពរ​ឱ្យ​លោក​នឹង​គូស្នេហ៍ឆាប់ចូលរោងការ និង​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​ទៀត​ផង​។

សូម​ជម្រាប​ថា​ គិត​មក​ដល់​ត្រឹម​ពាក់កណ្ដាល​ខែ​កក្កដា​នេះ​ មាន​តារា​ចម្រៀង​ជា​ច្រើន​នាក់​ណាស់​បាន​ទម្លាយ​ពី​ទំនាក់ទំនង​គូ​ស្នេហ៍​ដូច​ជា​ លោក​ វណ្ណដា​ លោក​ ថេណា​ លោក​ ខាយ​ និង​តារា​សិល្បៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕​

Share.