ស្វាយរៀង ៖ នាយរងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ម្នាក់ ឆ្លៀតពេលទំនេរពីការងារ ចេញទៅច្រូតស្មៅគោ ជាអកុសលក៏រអិលធ្លាក់ចូលប្រឡាយបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចំការអំពៅ ក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ឡុង សុខា អាយុ៣៦ឆ្នាំ មុខរបរជានាយរងប៉ុស្ដិ៍រដ្ឋបាលឃុំថ្នាធ្នង់ មានទីលំនៅសព្វថ្ងៃភូមិបុសតូច ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕



អត្ថបទ៖ តាតុសែនជ័យ

