កីឡាករ មាស ម៉ើ

យោងតាមលិខិតអញ្ជើលេខ DC-EXTE-1012-2023 ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ របស់​សហ​ព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី កម្ពុជា បាន​ចេញ​លិខិតឧទ្ទេសនាម ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ សិក្ខាកាម និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ដើម្បី​ទៅចូលរួម​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ និងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល នៅប្រទេសថៃ។

ខាងក្រោមនេះ​គឺ​ជាបញ្ជីឈ្នោះ ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ សិក្ខាកាម និងកីឡាករ-កីឡាការិនី ត្រូវបានឧទ្ទេសនាម៖

១. លោកបណ្ឌិត សេង ប៊ុនសុង អនុប្រធានទី១ ប្រធានប្រតិភូ
២. លោក ហ៊ុន ច័ន្ទរាជ្យ អនុប្រធាន គ្រូបង្វឹក
៣. លោក ជឹម ធារ៉ា អគ្គលេខាធិការ គ្រូជំនួយ
៤. លោក ជា វ៉ាន់សាន្ត សមាជិក សិក្ខាកាម
៥. លោក ស៊ុន ចាន់បូរ៉ី មន្ត្រី សិក្ខាកាម
៦. លោក មាស ម៉ើ កីឡាករ
៧. លោក សូ សុវណ្ណរតនា កីឡាករ
៨. លោក ធាន អាត កីឡាករ
៩. កញ្ញា ផល រតនា កីឡាការិនី

គួរបញ្ជាក់ថា ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ និង​វគ្គបណ្តុះ​បណ្តាល​អាជ្ញាកណ្ដាល ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅ​ប្រទេស​ថៃ៕

Share.