ខេត្តព្រះវិហារ រកបាន​ជ័យជម្នះជាលើកដំបូង ក្រោយយកឈ្នះខេត្តកំពង់ធំ ក្នុងលទ្ធផល ២-១ នៅរសៀល ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ ប្រកួត​សប្ដាហ៍ទី១៣ នៃពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤។

លទ្ធផល ៦ប្រកួតកន្លងមក​របស់​ខេត្តព្រះវិហារ៖

  • ប្រកួតទី១៖ ព្រះវិហារ ២-២ ម​ណ្ឌលគិរី ថ្ងៃទី០៥ មេសា សប្ដាហ៍ទី២
  • ប្រកួតទី២៖ ព្រះវិហារ ១-៣ កំពង់ធំ ថ្ងៃទី២៣ មេសា សប្ដាហ៍ទី៣
  • ប្រកួតទី៣៖ ព្រះវិហារ ០-១ សៀមរាប ថ្ងៃទី១៤ មិថុនា សប្ដាហ៍ទី៧
  • ប្រកួតទី៤៖ ព្រះវិហារ ២-៤ រតនគិរី ថ្ងៃទី២៨ មិថុនា សប្ដាហ៍ទី៩
  • ប្រកួតទី៥៖ ព្រះវិហារ ១-២ មណ្ឌលគិរី ថ្ងៃទី១២ កក្កដា សប្ដាហ៍ទី១១
  • ប្រកួតទី៦៖ ព្រះវិហារ ២-១ កំពង់ធំ ថ្ងៃទី២៦ កក្កដា សប្ដាហ៍ទី១៣

គួរបញ្ជាក់ថា ក្រោយបញ្ចប់សប្ដាហ៍ទី១៣ ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយ​មានជ័យ ជាក្រុមឈរ​កំពូល​តារាង។ ខណ:ក្រុម​ដែល​មិន​ទាន់​ចាញ់​សោះ​មាន ២ក្រុម​គឺ ​ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តត្បូងឃ្មុំ៕

Share.