ក្រុមបាល់ទាត់អធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានយកឈ្នះបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-០ ព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន NRG Stadium សហរដ្ឋអាមេរិក។

២គ្រាប់ជ័យជម្នះរបស់ Real Madrid ស៊ុតដោយកីឡាករចំណូលថ្មីខ្សែបម្រើ Jude Bellingham នៅនាទី៦’ និងខ្សែប្រយុទ្ធ Joselu Mato (Bicycle kick) យ៉ាងស្អាតចុងម៉ោងនាទី ៨៩’។

ទស្សនាវីដេអូហាយឡាយ៖

https://youtu.be/FCmMr1iFWPU

ខ្សែបម្រើ Jude Bellingham ជនជាតិអង់គ្លេស ចូលរួមជាមួយ Real Madrid ក្នុងតម្លៃ ១០៧ លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល ៦ឆ្នាំ រហូតដល់ឆ្នាំ ២០២៩ ពីក្លិប Borussia Dortmund នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធ Joselu Mato អេស្ប៉ាញ ចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃ (Free Agent) ពីក្លិប Espanyol ខណ:កីឡាករវ័យ៣៣ឆ្នាំរូបនេះក៏ធ្លាប់ជាថ្នាលយុវជនរបស់ Real Madrid ចន្លោះឆ្នាំ ២០០៩-២០១២ ផងដែរ៕

Share.