
កីឡាករ Loic Chan (ចាន់ឡូអិច អាឡាអ៊ិន) កូនខ្មែរ-បារាំង គ្មានឈ្មោះក្នុងបញ្ជីចុងក្រោយ ២៣នាក់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២៣ នៅប្រទេសថៃ ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
បញ្ជីចុងក្រោយ ២៣នាក់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ៖

Loïc Chan កូនខ្មែរ-បារាំង បច្ចុប្បន្នរូបគេមានវ័យ ១៩ឆ្នាំ និងជាកូនប្រុសរបស់លោក Maurice Chan មានសញ្ជាតិខ្មែរ-បារាំង គឺជាតារាសម្ដែង Stunt (តួជំនួស) មួយរូបនៅ Hollywood ដែលធ្លាប់សម្ដែងជាមួយតារាល្បីៗជាច្រើន។ Loic បានជាប់ជាយុវជនរបស់ក្លិប Balmas SC នៅជិតទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង មុនគេផ្លាស់មកចូលរួមជាមួយក្រុមយុវជនរបស់ក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។
គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវ ជនអាយុក្រោម ២៣ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា។ ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ៕
កម្មវិធីប្រកួតនៃពានរង្វាន់ AFF U23 Championship 2023៖


