នៅក្នុងសន្និសីទសារព័ត៌មានពូល A មុនការប្រកួតពានរង្វាន់ AFF U23 Championship 2023 លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ចំណាប់អារម្មណ៍ដូច្នេះថា៖«ជាដំបូងសូមអរគុណដល់ម្ចាស់ផ្ទះ (ប្រទេសថៃ) ដែលបានរៀបចំទទួល ពួកយើងបានល្អទាំងម្ហូបអាហារ និងកន្លែងស្នាក់នៅ»។

លោកបន្តទៀតថា៖«ពួកយើងរីករាយដែលបានមកទីនេះ ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជាជំនាន់ថ្មីរបស់យើង ហើយយើងរំភើប ក្នុងការប្រកួតម្ដងទៀតជាមួយក្រុមកំពូលក្នុងតំបន់។ យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្តុំកីឡាករ ព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA Day អញ្ជឹងកីឡាករ សំខាន់មួយចំនួនត្រូវអវត្តមាន ប៉ុន្តែពួកយើងក៏ទទួលបាន កីឡាករថ្មីៗជាច្រើន ហើយពួកយើងរីករាយនឹងកីឡាករជំនាន់ថ្មី របស់យើងដើម្បីអោយពួកគាត់បានបង្ហាញសមត្ថភាព ក្នុងពានរង្វាន់មួយនេះ»។

U-23 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា នៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 ដោយមាន១០ក្រុមចូលរួម បែងចែកជា៣ពូល នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ៕

កម្មវិធីប្រកួតរបស់ U23កម្ពុជា ក្នុងពានរង្វាន់យុវជនតំបន់អាស៊ានពូល A៖

Share.