
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវប្រកួតបើកឆាកពូល A ទល់នឹងក្រុមប្រ៊ុយណេ នៅកីឡដ្ឋាន PTT Stadium ក្នុងខេត្ត Rayong ប្រទេសថៃ នៃពានរង្វាន់ AFF U23 Championship 2023 វេលាម៉ោង ៤:០០នាទីរសៀល ថ្ងៃទី១៧ ខែសីហា។
មុនចូលរួមយុទ្ធនាការប្រកួតដណ្តើមជើងឯកប្រចាំតំបន់អាស៊ាន U-23 ប្រ៊ុយណេ បានប្រកួតចាញ់ម្ចាស់ផ្ទះឡាវ ដោយលទ្ធផល ២-០ នៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ ក្នុងរដ្ឋធានីវៀងចន្ទន៍។
ខណ: U-23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas ទើបតែប្រមូលផ្តុំ ដោយសារមមាញឹកការប្រកួតក្នុងលីគ ដូច្នេះមិនមានការប្រកួតមិត្តភាពដូចយុវជនប្រ៊ុយណេ ឡើយ។

ជួបគ្នាលើកចុងក្រោយកម្ពុជា ឈ្នះប្រ៊ុយណេ ៦-០ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងរាជធានីភ្នំពេញ ប្រចាំវគ្គជម្រុះពូល A នៃពានរង្វាន់បាល់ទាត់យុវជនប្រចាំតំបន់អាស៊ាន AFF U23 Championship 2022។
គ្រានោះ U-23 កម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ សៀង ចន្ធា នៅនាទី១៨, កីឡាករ ញាណ សុខស៊ីដាន់ នៅនាទី២០,កីឡាករ សាទី នៅនាទី៣២, កីឡាករ តាំង ប៊ុនឆៃ នៅនាទី៧២, កីឡាករ ស រតនា នៅនាទី៨៦ និងកីឡាករ ណារ៉ុង កក្កដា នៅនាទី៨៨។
U-23 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា នៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 ដោយមាន១០ក្រុមចូលរួម បែងចែកជា៣ពូល នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ៕
កម្មវិធីប្រកួតរបស់ U23កម្ពុជា ក្នុងពានរង្វាន់យុវជនតំបន់អាស៊ានពូល A៖


