
នៅថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃ ក្រសួង អប់រំយុវជននិងកីឡា ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែក សិល្បៈនិងកីឡាសមាជិក សមាជិកាផ្នែកសិល្បៈ និងកីឡា នៃ យុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល បានសួរសុខទុក្ខ លោក អេ ភូថង ដែលដែលបាន ឆ្លង ជំងឺកូវិត-១៩ និងមានជំងឺផ្សេងៗប្រចាំកាយផង តាមរយៈប្រព័ន្ធតាមZoom។
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្នាក់ដឹកនាំបានរ៉ៃអង្គាសប្រាក់បាន២១០០ដុល្លារអាមេរិក ជូនដល់លោក អេ ភូថង ដែលកំពុងសម្រាកព្យាបាលជំងឺ ដោយក្នុងឯកឧត្តម តែម ម៉ឺន ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ និង ឯកឧត្ដម សុខ សង្វារ បាននាំអំណោយ របស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ១.០០០ដុល្លារនិងថវិការៃអង្គាសពីក្រុម ការងារ ផ្នែកសិល្បៈនិងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលសរុបចំនួន១,០០០ដុល្លា ផងដែរសរុបចំនួន ២.១០០ដុល្លារ សហរដ្ឋអាមេរិក។
អត្ថបទពាក់ព័ន្ធ៖កែងឆេះជង្គង់ហោះ អេ ភូថង ឆ្លងកូវីដ-១៩ ជាង១សប្ដាហ៍ហើយ តែភរិយាអវិជ្ជមាន
លោក អេ ភូថង អតីតអ្នកប្រដាល់គុនខ្មែររហស្សនាមកែងឆេះជង្គង់ហោះ បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខណៈលោកក៏បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ផងដែរ។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយមានសភាពធូរស្រាលច្រើនហើយ ស្របពេលដែលលោកកំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ៕

