ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានយកឈ្នះយុវជនប្រ៊ុយណេ ក្នុងលទ្ធផល ៥-០ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong ប្រទេសថៃ នៃ​ពានរង្វាន់ AFF U23 Championship 2023 រសៀលថ្ងៃទី១៧ ខែសីហា។

២លើកចុងក្រោយ U-23 កម្ពុជា ប៉ះ U-23 ប្រ៊ុយណេ៖
-កម្ពុជា ៦-០ ប្រ៊ុយណេ ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេសកម្ពុជា ពានរង្វាន់ AFF U23 Championship 2022
កម្ពុជា ៥-០ ប្រ៊ុយណេ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong ប្រទេសថៃ ពានរង្វាន់ AFF U23 Championship 2023

ខណ:នៅម៉ោង ៨:០០នាទី រាត្រីថ្ងៃទី១៧ ខែសីហា ម្ចាស់ផ្ទះ U-23 ថៃ នឹងត្រូវទទួល មីយ៉ាន់ម៉ា នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong វគ្គសន្សំពិន្ទុពូល A។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូលA៖

  1. កម្ពុជា ៣ពិន្ទុ
  2. ថៃ មិនទាន់ប្រកួត
  3. មីយ៉ាន់ម៉ា មិនទាន់ប្រកួត
  4. ប្រ៊ុយណេ មិនទាន់មានពិន្ទុ។

U-23 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា នៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 ដោយមាន១០ក្រុមចូលរួម បែងចែកជា៣ពូល នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣៕

Share.