
ពានរង្វាន់ AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បន្តប្រកួតជម្រុះ២គូ ចាប់ពីរសៀលថ្ងៃទី១៨ ខែសីហា វេលាម៉ោង ៤:០០នាទីតទៅ ដោយពូល B ម៉ាឡេស៊ី ប៉ះឥណ្ឌូនេស៊ី ខណ:ពូល C ហ្វីលីពីន ប៉ះឡាវ នៅកីឡដ្ឋានខេត្ត Rayong។
កម្មវិធីប្រកួតថ្ងៃទី១៨ ខែសីហា៖
-ម៉ោង៤នាទីរសៀល ហ្វីលីពីន ប៉ះឡាវ នៅកីឡដ្ឋានខេត្ត Rayong
-ម៉ោង៨នាទីយប់ ម៉ាឡេស៊ី ប៉ះឥណ្ឌូនេស៊ី នៅកីឡដ្ឋានខេត្ត Rayong។
ចំពោះតម្លៃសំបុត្រមានលក់ក្នុងកីឡដ្ឋាន៖
-ទី១៖ Rayong Province Stadium៖ ១០០បាត, ២០០បាត, ៣០០បាត ទាំងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវ
-ទី២៖ PTT Stadium៖ ក្រុមម្ចាស់ផ្ទះ មានតម្លៃ១០០បាត,២០០បាត,៣០០បាត ឯក្រុមភ្ញៀវតម្លៃ២០០បាត
*សម្រាប់អត្រាប្តូរប្រាក់បច្ចុប្បន្នគឺ៖១បាត ស្មើប្រហែល១១៨.រៀល
ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ៕

