នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ថ្មីចំនួន៨១១នាក់ ដែលធ្វើឲ្យតួលេខ អ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់៧០,៤១៩នាក់។

ក្នុងនោះដែរ មានអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយខណៈដែលមានអ្នកជំងឺ២០នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានជំងឺកូវីដ១៩ ជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕

Share.