នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បានសម្ដែងនូវមនោសញ្ចេតនាគោរពអបអរសាទរយ៉ាងក្រៃលែង និងដោយភក្តីភាពបំផុត ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ប្រោះព្រះរាជទានគោរមងារ ជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សូមអបអរសាទរជូនចំពោះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»៕

នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន បានគូសបញ្ជាក់ថា ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងពិតជាស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។

នាវរោកាសដ៏ឧត្តុង្គឧត្តមនេះ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បួងសួងវត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល ជូនសម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីសម្ដេចបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនថ្កុំថ្កើងរុងរឿងជាអមតៈ៕

Share.