ភ្នំពេញ ៖ ទីតាំងលួចផលិតទឹកត្រីខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប ឃាត់ខ្លួនម្ចាស់ទីតាំង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជ ធានីភ្នំពេញ ។

ម្ចាស់ ទីតាំង ឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ អឺប៉េ ផ្លូវ២៤៨ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងលួចផលិតទឹកត្រីខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រីបង្កងប៉ាក នៅចំណុចខាងលើ ឃាត់ខ្លួនម្ចាស់ទីតាំង ដកហូតវត្ថុតាង ។ ម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅសាកសួរ នៅក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕


អត្ថបទ៖ តាតុងសែនជ័យ

