
ក្លិបបាល់ទាត់ Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits បានយកឈ្នះ CF Manila ក្នុងលទ្ធផល ៨-០ នៃពានរង្វាន់ Copa Paulino Alcantara (PFL Cup) ឆ្នាំ២០២៣ វគ្គជម្រុះក្នុងពូល A។
៤ប្រកួតរបស់ក្រុម Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits ស៊ុតបញ្ចូលទីសរុប ៣៥គ្រាប់ ខណ:របូតវិញតែ១គ្រាប់ប៉ុណ្ណោះជាមួយលទ្ធផដូចខាងក្រោម៖
- Kaya F.C.–Iloilo ៧-០ Meralco Sparks
- Kaya F.C.–Iloilo ១១-០ Don Bosco Garelli F.C
- Kaya F.C.–Iloilo ៩-១ Philippine Air Force F.C
- Kaya F.C.–Iloilo ៨-០ CF Manila។

លោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។
លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន៕
ទស្សនាវីដេអូហាយឡាយ Kaya F.C.–Iloilo យកឈ្នះ ៨-០ CF Manila៖

