ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃនេះថា កម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៨២៥នាក់ ខណៈមានអ្នកជាសះស្បើយ ឡើងវិញចំនួន៨៩៧នាក់។
ជាមួយគ្នានេះដែរ កម្ពុជាមានមនុស្សចំនួន៣៤នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧១,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣,៤៧៤នាក់ និងស្លាប់សរុបចំនួន ១២២២នាក់៕

