វគ្គបន្តរឿងភាគខ្មោចឆៅដ៏ល្បីល្បាញ «Kingdom: Ashin of the North» នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាទូទាំងសកលលោក។

យោងតាម App Netflix «Kingdom: Ashin of the North» ឈរលំដាប់ទី៣ លំដាប់ពិភពលោកមានចំនួនទស្សនាច្រើនបំផុតលើ Netflix កាលពីថ្ងៃទី២៤។ ភាពយន្តភាគជាស៊េរី «Kingdom» ត្រូវបានអ្នកទស្សនាលើកសរសើរច្រើនតាំងពីរដូវកាលទីមួយនិងរដូវកាលទីពីរនៃរឿងនេះ ដោយសារតែសាច់រឿងច្របាច់បញ្ចូលគ្នាបានយ៉ាងល្អរវាង រឿងខ្មោច Zombie អាមេរិកកាំង និង ប្រវត្តិសាស្ត្រកូរ៉េ។ ក្រៅពីមានគាំទ្រនៅក្នុងស្រុករឿងនេះក៏មានការពេញនិយមទស្សនានៅបរទេសផងដែរ។ អ្នកទស្សនាបរទេសបានបង្ហាញការចាប់អារម្មណ៍ចំពោះឈុតប្រពៃណីបុរាណកូរ៉េ ក៏ដូចជាប្រវត្តិសាស្ត្រប្រទេសមួយនេះ។ ជាមួយនឹងភាពល្បីល្បាញពីវគ្គទីមួយនិងទីពីរធ្វើឱ្យរឿងខ្លីនេះ នៅតែទទួលបានការពេញនិយមនិងគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាទូទាំងសកលដដែល។
«Kingdom: Ashin of the North» និយាយពីសាច់រឿងរបស់ Saengsacho និង Asin ដែលជាដើមចមនៃរឿងរ៉ាវវិនាសសកម្មគ្របដណ្ដប់អាណាចក្រ Joseon។ រឿងនេះគឺជាសាច់រឿងខ្លីដែលមានរយៈពេលត្រឹម ៩២នាទី ដោយសាច់រឿងនេះគឺបរិយាយពីកំឡុងពេលមុនពេលកើតមានរឿងរ៉ាវខ្មោចឆៅបង្កវិនាសសកម្មក្នុងវគ្គទីមួយនិងវគ្គ និងមូលហេតុដែលបណ្ដាលឱ្យមានខ្មោចឆៅកើតឡើង។ សាច់រឿងនឹងនិយាយតែពីតួអង្គ Ah Shin (សម្ដែងដោយ Jun Ji Hyun) ដែលបានបង្ហាញវត្តមានបន្តិចមុនពេលរដូវកាលទីពីរនៃរឿងនេះបានចប់។
អ្នកទស្សនារួចបានលើកសរសើរពីលំហូរនៃសាច់រឿងដែលមានភាពប្រទាក់ក្រឡាជាពិសេសសមត្ថភាពសម្ដែងរបស់ Jeon Ji Hyun ដែលធ្វើឱ្យរឿងកាន់តែទាក់ទាញ។
«ខ្ញុំមើលរឿងនេះពីរដងហើយ» «សង្ឃឹមថានឹងមានរដូវកាលទីបីឆាប់ៗនេះ» «រឿងមានលក្ខណៈជានិទានបែបនេះពិតជាល្អណាស់»
យ៉ាងណាមិញភាពយន្តខ្មោចឆៅ Zoombie សញ្ជាតិអាល្លឺម៉ង់ «Blood Red Sky» ឈរនៅលំដាប់ទីមួយពិភពលោក ខណៈរឿងបែបតុក្កតា Animation «Troll Hunter» ឈរលំដាប់ទីពីរ៕



