កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១៩នាក់ ខណៈអ្នកជំងឺ៧១៦នាក់បានជាសះស្បើយ។ នេះបើយោងតាម សេចក្តី ជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១។

ក្នុងនោះដែរមានអ្នកជំងឺកូវីដ១៩ចំនួន២៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៥២៦៤នាក់ និងស្លាប់សរុបចំនួន ១២៨៣នាក់៕

Share.