យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥កក្កដានេះ ក្នុងកំពុងផែ អន្តរជាតិ ក្រុងព្រះសីហនុ មានករណីទូកុងតឺន័រ ជាច្រើនបានធ្លាក់សង្កត់លើគ្នា ប៉ុន្តែពុំមាន បណ្តាលអោយបុគ្គលិកណាម្នាក់រងរបួសនោះទេ។
ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៏ធ្លាក់កុងតឺន័រនេះ ចំពោះមូលហេតុច្បាស់លាស់នៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ។ តែបើយោងតាមការសន្និដ្ឋានជាបឋមអាចមកពីមូលហេតុចំនួន០២ គឺ មកពីអាកាសធាតុ ព្រោះនៅវេលាកើតហេតុ ក្រុងព្រះសីហនុ បានរងនូវឥទ្ឋិពលភ្លៀងនិងខ្សល់កន្ត្រាក់យ៉ាងខ្លាំង និង មួយទៀតអាចមកពីខុសលក្ខណៈបច្ចេកទេស នៅពេលលើកដាក់ទូកុងតឺន័រ ខណៈពេលមានព្យុះភ្លៀងទើបធ្វើអោយអ្នកបញ្ជាម៉ាស៊ីនស្ទួចមើលពុំឃើញច្បាស់ ។
ចំពោះករណីនេះបុគ្គលិកជំនាញកំពុងធ្វើការស៊ើបអង្កេតថា តើបណ្តាលមកពីមូលហេតុអ្វីឲ្យច្បាស់លាស់។

