សមត្ថកិច្ចបានឃាត់នាវាមួយគ្រឿងផ្ទុកមនុស្សចំនួន៣៨នាក់ក្នុងនោះជនជាតិចំនួន២៦នាក់និងជនជាតិខ្មែរចំនួន ២នាក់នាវេលាម៉ោង០៦.២០យប់ថ្ងៃទី២៤កក្កដាឆ្នាំ២០២១នេះក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការបង្ក្រាបនោះ កំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម សហការណ៏ជាមួយអង្គភាពបង្ក្រាប បទល្មើសលើផ្ទៃសមុទ្របាននាំខ្លួនជនសង្ស័យនិងរៀបចំ នីតិវិធីបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ដើម្បីចាត់ការបន្ត។
លោកវរៈសេនីយ៏ឯក ឌឹម សំបូរ ប្រធានអង្គភាពបទល្មើសលើផ្ទៃសមុទ្រ បានអោយដឹងថា ការឃាត់នាវានោះបានធ្វើឡើងនៅចំណុចយាមការ ១០.៣៥.១០៣.២២.៥០០ក្នុងនោះមានមនុស្សនៅលើនាវាមានចិនចំនួន៣៨នាក់ខ្មែរ២នាក់ នឹងស្រី១នាក់។
លោកថានាវានេះចូលមកកាន់ដែនសមុទ្រកម្ពុជាពុំមានច្បាប់អនុញ្ញាត្តិពីស្ថាប័នពាក់ព័ន្ឋ នោះឡើយដោយ រួមទាំងមនុស្សទាំង៣៨នាក់ផងដែរ។សមត្ថកិច្ចសន្និដ្ឋានជាបឋមថា អាចជាបទល្មើស នាំមនុស្សឆ្លងដែនខុសច្បាប់៕

