ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១បានណែនាំឲ្យប្រតិបត្តិករផ្តល់ សេវាទូរសព្ទ ចល័ត បញ្ឈប់ជាបន្ទាន់នូវការរំខានអ្នកប្រើប្រាស់តាមរយៈការហៅទូរស័ព្ទទៅអតិថិជនដោយប្រើប្រាស់លេខកូវីដខ្លីៗ។

កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញ ប្រតិបត្តិករផ្តល់ សេវាទូរសព្ទ ចល័តមួយចំនួន បាន ប្រើប្រាស់ លេខកូដខ្លី ឬលេខផ្សេងៗគ្នា ជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិន បានចុះឈ្មោះប្រើប្រាស់ជាមុន។

និយ័តករទូរគមនាគមន៍កម្ពុជា ស្នើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ៖ ទី១.បញ្ឈប់រាល់ការរំខាន ដល់អ្នក ប្រើប្រាស់ តាមការហៅចូលលេខ ទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅចូលនេះ ពុំមានការចុះឈ្មោះ ប្រើប្រាស់ ជាមុន ដោយអ្នក ប្រើប្រាស់ឡើយ ។ ២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដ ទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។

ក្នុងករណី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការម៉ឺងម៉ាត់ ដោយណែនាំឲ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានា របស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាម មាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ៕

Share.