សិល្បៈ​ជាតិ​៖ ម្ចាស់មកុដ​​ Miss Charam International កញ្ញា​ Luma Russo​ បាន​​មក​ដល់​​ប្រទេស​កម្ពុជា​ហើយ​ ​ដោយ​កញ្ញា​បាន​​នឹង​កំពុង​​ធ្វើ​ទស្សនកិច្ច​នៅ​តាម​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ​ជា​ច្រើន​ទីតាំង​។​

ម្ចាស់​មកុដ​ឆ្នាំ​ ២០២៣​ ដែល​ទើប​នឹង​ឈ្នះ​ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម​ នាង​ Luma បាន​​ធ្វើ​​មក​ដល់​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ចំនួន​២​យប់​ និង​៣​ថ្ងៃ​ ដោយ​ក្នុង​នោះ​គោលដៅ​ដែល​កញ្ញា​ធ្វើ​ដំណើរ​ទៅ​​នោះ​រួម​មាន​៖ ព្រះបរមរាជវាំង, សារៈមន្ទីជាតិ, វត្តភ្នំ , ផ្សារថ្មី, វិមានឯករាជ្យ , គោរព​វិញ្ញា​ណក្ខន្ធ​​​​​ ព្រះ​បរម​រតនកោដ្ឋ​ និង​,សារមន្ទីរវាលពិឃាតជើងឯក។ ក្រៅ​ពី​នោះ​កញ្ញា​ក៏​បាន​ទៅ​ដល់​ខេត្ត​តា​កែវ ដើម្បី​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​ គឺ​ប្រាសាទ​តាព្រហ្ម នៅ​ទន្លេ​បាទី​ផងដែរ។

អ្នក​លេង​បណ្ដាញ​​សង្គម​ និង​និយម​វិភាគ​ព្រឹត្តិការណ៍​សង្គម​ខ្លះ​ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ថា​វត្តមាន​របស់​ម្ចាស់​មកុដ​ Miss Charm Interational ឆ្នាំ​២០២៣​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេស​ចរណ៍​ទាំង​ធម្មជាតិ​និង​​ ប្រវត្តិសាស្ត្រ​ របស់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ក្រសែ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ដែល​កំពុង​តែ​ពិចារណា​ចង់​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ តែ​មិនទាន់​មាន​ទំនុក​ចិត្ត​និង​ជំនឿ​ជាក់​ ដោយ​សា​រ​តែ​ធ្លាប់​ស្ដាប់​ឮ​ដំណឹង​ចចាមអារ៉ាម​ផ្សេង​ៗ​ លើក​ឡើង​មិន​ល្អ​ពី​កម្ពុជា​ ឱ្យ​បាន​ឃើញ​ពី​ភាព​ពិត​ជាក់​ស្ដែង​ ថា​កម្ពុជា​មាន​​សុខ​សុវត្ថិភាព​ និង​មាន​​ទីកន្លែង​ដ៏​ស្រស់​ស្អាត​​ជា​ច្រើន​រង់​ចាំ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​ ។

គួរ​ដឹង​ថា​កញ្ញា Luma Russo គឺជា​បវរកញ្ញា Miss Charm តំណាង​ឱ្យ​ប្រទេស​ប្រេស៊ីល​ កញ្ញា​បាន​ប្រកួត​ឈ្នះ​បេក្ខភាព​មក​ពី​បណ្ដា​ប្រទេស​​ទាំង​៣៧​ទៀត​ ​ជុំវិញ​ពិភពលោក​ហើយ​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Charm International ដំបូង​បង្អស់​​របស់​ប្រទេស​ប្រេស៊ីល។​ ​កម្មវិធី​ដែល​បង្កើត​ឡើង​ជនជាតិ​​វៀតណាម​នេះ​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​​កំឡុង​ខែ​ កុម្ភៈ ឆ្នាំ​២០២៣៕

Share.