សិល្បៈ​ជាតិ​៖ ម្ចាស់​មកុដ​តំណាង​ប្រទេស​កម្ពុជា​ ភឹម ស្រីនោ ​រមែង​រង​នូវ​មតិ​រិះគន់​មួយ​ចំនួន​រហូត​ចុង​ក្រោយ​នេះ​​អ្នក​គាំទ្រ​ក្ដី សិល្បករ​រៀម​ច្បង​ក្ដី​បាន​ចេញ​​មក​អំពាវនាវ​ឱ្យ​នាំ​គ្នា​ផ្អាក​រិះគន់​​ទោះ​ក្នុង​ន័យ​ស្ថាបនា ​ដោយ​ក្នុង​ចំណោម​នោះ​ក៏​មាន​​លោក​ជំទាវ​ ចន ច័ន្ទ​លក្ខិណា​ មួយ​រូប​ដែរដែល​បាន​ចេញ​មក​សុំ​អង្វរ​ឱ្យ​មាន​ការ​ផ្អាក​រិះគន់​នេះ​។​

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ លោក​ជំទាវ​បាន​ ចន ច័ន្ទលក្ខិណា​ បាន​សរសេរ​រៀបរាប់​ថា​៖ «​ក្នុង​ដំណាក់​កាល​នេះ​ មិន​ថា​ប្អូន​ស្រី​ធ្វើ​បាន​ល្អ​ ​ឬ ​មិន​សូវ​បាន​ល្អ​ ​ទោះ​ក្នុង​ចំណុច​ណា​ ​ឬ​ ​​កាលៈទេសៈ​ណា ​ក្នុង​នាម​យើង​ជា​ប្រជាជន​ខ្មែរ​ ​ត្រូវ​តែ​លើក​ទឹក​ចិត្ត​គាត់​ ផ្តល់​កំលាំង​ចិត្ត​គាត់​ដើម្បី​ឱ្យ​គាត់​មាន​ថាមពល​ក្នុង​ការ​តស៊ូ​ប្រឹងប្រែង​ក្នុង​ការ​លេង​ហ្គេម​អន្តរជាតិ​នេះ​អោយ​បាន​ទទួល​ភាព​ជោគជ័យ​ ​ឬ ​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​យើង​ សូម​មេត្តា​កុំ​រិះគន់​គាត់​ទោះ​ក្នុង​ន័យ​ស្ថាបនា​ក៏​ដោយ​ក៏​មិនមែន​ជា​ពេលនេះ​ដែរ​ ព្រោះ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​គឺ​គាត់​មិន​មាន​ពេល​មើល​ការ​ខមមិន​ស្ថាបនា​របស់​យើង​នោះ​ទេ​ គឺ​ ជា​ពេល​ដែល​គាត់​ត្រូវ​ផ្ដោត​អារម្មណ៍​ប្រឹងប្រែង​ត្រងត្រាប់​មើល​គ្រប់​សកម្មភាព​របស់​ការ​ប្រកួត​មួយ​នេះ​។ ​ពួក​យើង​ត្រូវ​ជឿជាក់​លើ​គាត់​ ​ក្នុង​សមរភូមិ​ត្រជាក់​មួយ​នេះ​គាត់​ដឹង​ច្បាស់​ជាង​យើង​ទៅ​ទៀត​ ព្រោះ​គាត់​ជា​អ្នក​ឈរ​ផ្ទាល់​នៅ​ចំណុច​សមរភូមិ​មុខ​ ​ឯ​យើង​នៅ​ចំណុច​សមរភូមិ​ក្រោយ​ បើ​យក​គាត់​មក​ដាក់​ក្នុង​ខ្លួន​យើង​គឺ​គាត់​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ជាង​យើង​ទៅ​ទៀត​។​ ហើយ​កុំ​ភ្លេច​ថា​ការ​ខមមិន​ទាំងឡាយ​គឺ​សុទ្ធ​តែ​ជា​ពិន្ទុ​សម្រាប់​គាត់​ ហើយ​ចំពោះ​អ្នក​ដែល​មិនមែន​ជា​ហ្វេន​របស់​គាត់​សូម​គិត​ថា​ពេល​នេះ​គឺ​យើង​គាំទ្រ​គាត់​ដើម្បី​កិត្តិយស​ប្រទេស​យើង​ ​ស៊ូ​ស៊ូ​ប្អូន​ស្រី​ ​ពួក​យើង​ជឿជាក់​លើ​ប្អូន​ បង​ជឿជាក់​ថា​ប្អូន​ពិត​ជា​ធ្វើ​បាន​ល្អ​គ្រប់​សកម្មភាព​ ​និង​ ​គ្រប់​វិញ្ញាសា​។»

គួរ​ដឹង​ថា​ លោកជំទាវ ចន​ច័ន្ទលក្ខិណា ដែល​ធ្លាប់​ទទួល​ពាន​រង្វាន់​តារា​សម្ដែង​ឆ្នើម​ក្នុង​រឿង​ ចៅពស់​កេងកង ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ ២០០៥ និង​កំពុង​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ អប្សរាមហាអង្គរ​របស់​អ្នក​ដឹកនាំ​និង​និពន្ធ​ឆ្នើម​ ហ្វៃ​ សំអាង​ តែងតែ​ចូលរួម​លើក​ទឹក​ចិត្ត​ និងចែក​រំលែក​Post ក័ដូច​ជា​ជួយ​​ផ្សព្វផ្សាយ​ពី​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ Miss Grand Camboida កញ្ញា​ ភឹម ស្រីនោ ជា​និច្ច​៕

Share.