តួលេខឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅកម្ពជាហាក់បានថយចុះបន្តិចដោយក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងថ្មី ចំនួន៦៨៥នាក់ខណៈដែលមានអ្នកជាសះស្បើយចំនួន៧៧៥នាក់។
ក្នុងនោះដែរមានអ្នកជំងឺកូវីដ១៩ចំនួន ១៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧៤,៣៨៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៦,៧២៥នាក់ និងស្លាប់សរុបចំនួន ១,៣២៤នាក់៕

