អ្នក​គ្រូ​បង្ហាត់​ ព្យ៉ាណូ​ និង​ជា​លោក​យាយ​មាន​ចៅ​៧នាក់​ អ្នក​ស្រី​ Kimberly Ghedi ធ្លាប់​គិត​ថា​វ័យ​៦០​ឆ្នាំ​គឺ​ជា​ទី​បញ្ចប់​ ប៉ុន្តែ​នៅ​ពេល​មាន​អាយុ​៦៣​ឆ្នាំ​ ​បាន​ដាក់​ពាក្យ​ប្រកួត​ Ms.Texas Senior American Beauty Pageant នៅ​ Dallas​ អ្នក​ស្រី​​ក៏​ឈ្នះ​ក្ដោប​បាន​តំណែង​ជា​កញ្ញា​ឯក​​វ័យ​ចាស់​រដ្ឋ​តិចសាស់ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

«រូបរាង​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ ខ្ញុំ​មាន​អារម្មណ៍​ថា​មនុស្ស​ស្បែក​ជ្រួញ​គ្មាន​អ្វី​ស្អាត​ទៀត​ទេ​ ខ្ញុំ​គិត​​ច្រើន​ធ្វើ​ជា​មនុស្ស​មនុស្ស​ស្រី​ត្រូវ​ការ​និយាយ​ច្រើន​នោះ​គឺ​ជា​ធម្មជាតិ​»

ការ​ប្រកួត​នេះ​បើក​ចំហរ​សម្រាប់​ស្ត្រី​វ័យ​ចាប់​ពី​៦០ ដល់​៧៥​ឆ្នាំ​ មាន​ការ​បង្ហាញ​សមត្ថភាព​រាំ​ Twirling បង្ហាញ​សមត្ថភាព​អាវ៉ង់​ មិន​ដូច​ការ​ប្រកួត​ស្រី​ស្អាត​វ័យ​ក្មេង​ ការ​ប្រកួត​នេះ​មិនមាន​វគ្គ​ស្លៀក​ឈុត​ហែល​ទឹក​ ប៉ុន្តែ​​ការ​ប្រកួត​នេះ​គ​ឺ​ជា​ការ​អបអរ​ស្ត្រី​រក​ឃើញ​ខ្លួន​ឯង​ជា​ថ្មី​ម្ដង​ទៀត​។

«ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​ជាង​រាប់​ឆ្នាំ​កន្លងមក​ក្នុង​ជីវិត​ខ្ញុំ​» នេះ​ជា​ការ​ឆ្លើយ​តប​ពី​អ្នក​ស្រី​ Joyce Brown វិស្វករ​ចូល​និវត្តន៍​ និង​ ជា​អ្នក​រាំ​ Tap Dance។ «អ្នក​អាច​រីក​ដូច​ផ្កា​គ្រប់​ពេល​ដែល​អ្នក​ចង់​ មិន​ថា​អ្នក​អាយុ​៤០,៥០,៦០,៧០​,ឬ​៨០​ឆ្នាំ​នោះ​ទេ​។ វា​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​របស់​អ្នក​និង​​អ្វី​ដែល​ធ្វើ​។ ខ្ញុំ​រីករាយ​នឹង​សប្បាយ​ចិត្ត​ក្នុង​វ័យ​៦០​ឆ្នាំ​​»

ម្ចាស់​តំណែង​ Ms.Texas កាល​ពី​ឆ្នាំ​២៩៩១ លោក​ស្រី​ Vivian Kleinwacher បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​អាយុ​១០០​ឆ្នាំ​របស់​អ្នក​ស្រី​នៅ​ក្នុង​កម្មវិធី​ប្រកួត​ ​អ្នក​ស្រី​ថែម​ទាំង​និយាយ​ថា​ «អាយុ​១០០​ឆ្នាំ​ អស្ចារ្យណាស់​»

ម្ចាស់​តំណែង​ឆ្នាំ​២០២១​ អ្នក​ស្រី​ Ghedi បាន​​ជូត​​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នៅ​​ក្នុង​ពេល​បំពាក់​មកុដ​។ អ្នក​ស្រី​បាន​និយាយ​ថា​អ្នក​ស្រី​ចង់​ជួយ​ស្ត្រី​វ័យ​ចំណាស់​ឱ្យ​រក​ឃើញ​ខ្លួន​ឯង​។

«ច្រើន​លើក​ច្រើន​សារ​ដែល​អ្នក​ដទៃ​មិន​សូវ​ខ្វល់ ព្រោះ​តែ​យើង​ជា​​មនុស្ស​ចាស់​។ ខ្ញុំ​គិត​ថា​នេះ​គឺជា​នេះ​គឺជា​រឿង​ខុស​ឆ្គង​មួយ​ក្នុង​សង្គម​។ ខ្ញុំ​ចាប់​ផ្ដើម​ហាត់​ប្រាណ​កាល​ពី​អាយុ​៦០​ឆ្នាំ។ ពីមុន​មក​ខ្ញុំ​មិន​ដែល​ហាត់​ប្រាណ​ទេ​។ ពេល​នេះ​ខ្ញុំ​មាន​រូបរាង​ស្អាត​និង​មាំ​បំផុត​ ដែល​ពី​មុន​មក​ខ្ញុំ​មិន​ធ្លាប់​មាន​សោះ​ ព្រោះ​កាល​ពី​អាយុ​១៩​ឆ្នាំ​ ខ្ញុំ​ស្គម​សឹង​ស្បែក​ដណ្ដប់​ឆ្អឹង​​។​»

Telegram-Troryorng
Share.