លោក​ ខេមរៈ ភារុណ​​ បង​ប្រុស​តារា​ចម្រៀង​ដ៏​ល្បី​ លោក​ ខេមរៈ សិរីមន្ត មិន​ថា​ទៅ​ដល់​ទីណា​តែង​តែ​ឈឺឆ្អាល​ពី​អភិបាល​កិច្ច​ល្អ​ សោភ័ណ្ឌ​ភាព​ អនាម័យ​បរិស្ថាន​ ហើយ​លោក​តែ​ងតែ​ទន្ទេញ​ជាប់​មាត់​ថា​ប្រសិន​បើ​លោក​បាន​ធ្វើ​ជា​អភិបាល​ខេត្ត​លោក​នឹង​កែ​ប្រែ​ចំណុចមួយ​​​ចំនួន​។

យោង​តាម​គណនី​របស់​លោក​ ខេមរៈ ភារុណ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ Chau Sopanha បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​ពី​គោល​បំណង​​ចង់​ធ្វើ​ជា​អភិបាល​ខេត្ត​របស់​លោក​ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​ទៅ​ លោក ខេមរៈ ភារុណ ​ធ្លាប់​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​គោលបំណង​ចង់ក្លាយ​ជា​អភិបាលខេត្ត​របស់​ខ្លួន​ ​ប្រសិន​បើ​សម្ដេច​តេជោ​ផ្ដល់​នូវ​សេចក្ដី​ទុក​ចិត្ត​ចំពោះ​លោក​។

សូម​ចុច​អាន​ បងប្រុស​តារា​ចម្រៀង​ ​ខេមរ: សិរីមន្ត ​មាន​មហិច្ឆិតា​ចង់​ក្លាយ​ជា​អភិបាល​រាជធានី-ខេត្ត​​!

លោក​ ខេមរៈ​ ភារុណ ​​ ​គ្រប់​ដង្ហើម​ចេញ​ចូល​​ចិញ្ចឹម​ចិត្ត​ចង់​ធ្វើ​ជា​អភិបាល​ខេត្ត​ ​មិន​ថា​ទៅ​ដល់​ទីណា​នោះ​ទេ​ លោក​ តែ​ង​តែ​សង្កេត​និង​លើកឡើងពី​បញ្ហា​សេវា​សាធារណៈ ការ​រៀបចំ កា​រ​គ្រប់​គ្រង​សណ្ដាប់​ធ្នាប់​​នានា​នៅ​មិន​ទាន់​បាន​ល្អ​ មិន​ទាន់​ត្រូវ​ស្ដង់ដារ​ មិន​ទាន់​មាន ដែល​ធ្វើ​ឱ្យ​ពេល​ខ្លះ​​ប្រជាពលរដ្ឋ​មាន​ការ​ត្អូញត្អែរ​ជា​អន្លើៗ។

យ៉ាង​ណា​មិញ​​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដ៏​ល្បី​រូប​នេះ ជា​រឿុយៗ​រមែង​លើក​​ឡើង​ថា​ប្រសិន​បើ​លោក​មាន​ឱកាស​បាន​ក្លាយ​ជា​អភិបាល​ខេត្ត​ លោក​ច្បាស់​ជា​រៀប​ចំ​ចាត់​ចែង​ផ្លាស់​ប្ដូរ​ចំណុច​អសកម្ម​មួយ​ចំនួន​ កែប្រែ​ឱ្យ​បាន​ល្អ​ និង​​មាន​របៀប​រៀបរយ​​ដូចជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ពេល​លោក​មាន​ឱកាស​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រមណីដ្ឋាន​គិរីរម្យ​ជាមួយ​នឹង​ឧត្តម​ភរិយា​ ​និង​ កូន​ស្រី​ ​ក៏​​នៅ​តែ​លើក​ឡើង​​ពី​​ក្ដី​ស្រមៃ​ចង​់​ធ្វើ​ជា​អភិបាល​របស់​លោក​​ ព្រម​ទាំង​បង្ហើប​ថា​បើសិន​លោក​បាន​សម្រេច​ក្ដី​ស្រមៃ​លោក​ច្បាស់​ជា​ប្រញាប់​រៀបចំ​ចាត់​ចែង​ទៅ​តាម​គម្រោង​និង​ផែនការ​ដើម្បី​កែប្រែមុខ​មាត់​តំបន់​។

ជា​ការ​កត់​សម្គាល់លោក ខេមរៈ​ ភារុណ បច្ចុប្បន្ន​គឺ​ជា​យោធិន​មួយ​រូប​នៅ​ក្នុង​ក្របខ័ណ្ឌ​​ក្រសួង​ការពារ​ជាតិ​​មាន​មុខ​ងារ​ជាឧត្តមសេនីយ៍ត្រី​ ខណៈ​ដែល​​​តំណែង​អភិបាល​ខេត្ត​​ ទាល់​តែ​ជា​មន្ត្រី​ស្ថិត​ក្រោម​ក្រប​ខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ ដូច្នេះ​ទៅ​តាម​នីតិវិធី​ត្រូវ​តែ​ផ្ទេរ​ពី​ក្រសួង​ការពារជាតិ​មក​ក្រសួង​មហាផ្ទៃ​ ទើប​អាច​ចាត​់​នីតិវិធី​តែង​តាំង​ជា​អភិបាល​បាន​។ ប៉ុន្តែ​​រឿង​សំខាន់​មួយ​ទៀត​នោះ​គឺ​កាល​ពី​ឆ្នាំ​មុន​ សម្ដេច​នាយករដ្ឋមន្ត្រីតេជោ​ ហ៊ុន​​ សែន​ បាន​ចារ​ប៊ិច​ក្រហម​ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​មន្ត្រី​ពី​ក្រសួង​ការពារជាតិ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ជា​បន្ត​​ទៀត​ឡើយ​។

តើ​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អភិ​បាល​របស់​លោក​ ខេមរៈ​ ភារុណ​ នា​ពេល​អនាគត​ អាច​នឹង​សម្រេច​បាន​​ជោគជ័យ​ដែរ​ទេ?

Telegram-Troryorng
Share.