ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃតិ២៨ខែកក្កដាឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ចំនួន ៩៦៧នាក់បានសះជាឡើងវិញនិងមានករណីឆ្លងថ្មីចំនួន៧៦៦នាក់។
ក្នុងនោះដែរតួលេខអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩បានថយចុះបើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានអ្នក បាត់បង់ជីវិតត្រឹមតែ១៥នាក់ប៉ុណ្ណោះ។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥,១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៧,៦៩២នាក់ និងស្លាប់សរុបចំនួន ១,៣៣៩នាក់៕

