មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០២១ នេះនៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើកណាត់ ផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ រវាងរថយន្ត ម៉ាកកូរ៉េ ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-1306 បើកបរដោយឈ្មោះ កៅ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទី លំនៅបច្ចុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកជ្រុល ទៅបុក ពីក្រោយរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-2182 កំពុងឈប់ ខូចចតនៅលើផ្លូវជាតិលេខ៤ ទិសដៅស្របគ្នា។ អ្នកបើកបរឈ្មោះ សឿង រីម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។
ក្នុងហេតុការណ៍នោះ អ្នកបើករថយន្តកូរ៉េបានរងរបួសជើងធ្ងន់។
ក្រោយកើតសមត្ថកិច្ចបានចុះអន្តរាគមន៍នាំយកអ្នករបួសទៅមន្ទីរពេទ្យ និងចាត់ចែង សម្រួលចរាចរណ៍កន្លែងកើតហេតុ។ចំណែកវត្ថុតាងនគរបាលបាននាំមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត៕





អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ
